Sorry, this entry is only available in English

លោក អន ប៊ុនណារិទ្ធ គឺមេធាវីដែលចុះបញ្ជីជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយកនៃក្រុមមេធាវី អន អេន ទ្បោ។ លោក ប៊ុនណារិទ្ធ ទទួលបានអនុបណ្ឌិតនីតិសាស្រ្តផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យមែលប៊ន (សាលាច្បាប់មែលប៊ន) ប្រទេសអូស្រា្តលី។ លោក អន ប៊ុនណារិទ្ធ ក៏ជាមេធាវីឈានមុខក្នុងវិស័យអចលនទ្រព្យ សំណង់ ច្បាប់ក្រុមហ៊ុន និងពាណិជ្ជកម្មនៃក្រុមមេធាវី អន អេន ​ទ្បោ។ ក្រៅពីបទពិសោធន៍ទទួលបានពីការអប់រំ លោក ប៊ុនណារិទ្ធបានផ្តល់ប្រឹក្សាផ្នែកច្បាប់ និងបានធ្វើជាតំណាងស្របច្បាប់ឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើនដែលកំពង់វិនិយោគនៅកម្ពុជា។ មុនពេលប្រកបវិជ្ជាជីវៈនៅកម្ពុជា លោកមេធាវី បានបំរើការងារនៅក្នុងក្រុមហ៊ុនមេធាវីក្នុងស្រុកមួយក្នុងប្រទេសសឹង្ហបុរី។

លោក អន ប៊ុនណារិទ្ធ ក៏ជាសាស្រ្តាចារ្យនៃសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យអន្តរជាតិប៉ារ៉ាហ្គន។ លោកបង្រៀននីតិធុរកិច្ច នីតិកិច្ចសន្យា នីតិក្រុមហ៊ុន និងនីតិប្រៀបធៀប។ លោកមេធាវី និយាយភាសាខ្មែរ និងអង់គ្លេស។

 

Contact

Mobile Number: (855)-85-999-939