លោកម៉ាញ ណារិទ្ធគឺជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃក្រុមមេធាវី អន អេន ទ្បោ ដែលត្រូវទទួលបន្ទុកផ្នែកការងារ និងមុខរបរ។ លោកណារិទ្ធមានបទពិសោធន៍ទូលំទូលាយក្នុងការផ្តល់ប្រឹក្សាយោបល់លើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការងារនិងមុខរបរ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។ លោកណារិទ្ធក៏ជាសមាជិកនៃក្រុមការងារជាច្រើន ក៏ដូចជាសមាជិកនៃលេខាធិការដ្ឋាននៃក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបំពេញការងារលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងវិស័យការងារ។ មុនពេលចូលរួមជាមួយ ក្រុមមេធាវី អន អេន ទ្បោ លោកណារិទ្ធគឺជាអ្នកហាត់ការ ដែលមានតួនាទីជាជំនួយការផ្នែកច្បាប់នៅក្រុមច្បាប់ S.E.L.A.R.L. CABINET D’AVOCAT JACQUIN UZAN CABINET D’AVOCAT JACQUIN UZAN នាទីក្រុងប៉ារីសនៃប្រទេសបារាំង។
លោកណារិទ្ធបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Lumière Lyon 2 ប្រទេសបារាំង ដោយទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកនីតិធុរកិច្ច ក្នុងឆ្នាំ ២០១៥ ជំនាញឯកទេសទំនួលខុសត្រូវរបស់សហគ្រាសចំពោះសង្គម (CSR) ច្បាប់ស្តីពីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគមអឺរ៉ុប ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ល។ លោកក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត (ឆ្នាំទី ១) ផ្នែកនីតិអន្តរជាតិប្រៀបធៀប និងច្បាប់ស្តីពីនីតិពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យ Panthéon-Assas (Paris 2) ក្នុងឆ្នាំ២០១២។ លោកណារិទ្ធនិយាយភាសាខ្មែរ បារាំង និងអង់គ្លេស។