Sorry, this entry is only available in English

លោកភុន សុភ័ក្ត ជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃក្រុមមេធាវី អន អេន ទ្បោ។ លោកសុភ័ក្តមានចំណេះដឹងទូលំទូលាយក្នុងការអនុវត្តច្បាប់ការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអបប្បរមា ច្បាប់ស្តីពីសហជីព អនុសញ្ញាស្តីពីការទិញលក់ទំនិញជាអន្តរជាតិ (CISG) មជ្ឈត្តកម្មពាណិជ្ជកម្មអន្តរជាតិ និងច្បាប់កិច្ចសន្យា (ការបកស្រាយកិច្ចសន្យា)។ល។ នៅក្នុងអាជីពរបស់គាត់ លោកសុភ័ក្តមានបទពិសោធន៍ចាស់ទុំក្នុងការផ្តល់ប្រឹក្សាទៅលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងវិស័យការងារ កិច្ចសន្យាទិញលក់ជាអន្តរជាតិ និងមជ្ឈត្តកម្មពាណិជ្ជកម្មអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ។

លោកសុភ័ក្តបានចូលរួមក្នុងការដំណើរការតាក់តែង និងធ្វើវិសោធនកម្មលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារ រួមមាន ច្បាប់ស្តីពីប្រាក់ឈ្នួល ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងប្រកាសជាច្រើន ហើយលោកសុភ័ក្តក៏ជាសមាជិកនៃគណៈកម្មការតាក់តែងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

លោកសុភ័ក្ត ទទួលបានអនុបណ្ឌិតនីតិសាស្រ្តផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យមែលប៉ិន (សាកលវិទ្យាល័យនីតិសាស្ត្រមែលប៉ិន) អនុបណ្ឌិតនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បរិញ្ញាបត្រនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកសុភ័ក្ត ក៏ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចផងដែរ។ លោកសុភ័ក្ត និយាយភាសាខ្មែរ និងអង់គ្លេស។

Contact

Mobile Number: (855)-12-662-729

ការបោះពុម្ពផ្សាយ

Legal Alert : Action Plan to Resume the Factory/Enterprise Operation Proposed by the Tripartite Working Group

Sorry, this entry is only available in English Please download our legal alert via following link: Action Plan to Resume the Factory/Enterprise Operation Proposed by the Tripartite Working Group

Legal Alert: Registration Requirement for the Textile, Apparel, Travel Goods and Bag Export Sector with Better Factories Cambodia Programme is a Prerequisite for GSP Eligibility

Sorry, this entry is only available in English Please download the legal alert from the link below: Registration Requirement for the Textile, Apparel, Travel Goods and Bag Export Sector with Better Factories Cambodia Programme is a Prerequisite for GSP Eligibility